Cctimesw1140xh150cm copy

រអិលបាក់ដីនៅឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្ស ៧ នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ឌូណេស៊ី៖ រអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ ខណៈមនុស្សចំនួន ១០នាក់ទៀតបានរងរបួស ហើយត្រូវបានគេជម្លៀសទៅមន្ទីរពេទ្យក្នុងក្រុង Medan។ នេះបើតាមមន្ត្រីក្នុងតំបន់បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

ក្នុងករណីរអិលបាក់ដីនេះ ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមប្រតិបត្តិការណ៍ដើម្បីស្វែងរកជនរងគ្រោះកំពុងបាត់ខ្លួន រួមទាំងអ្នកបើកបរ និងអ្នករួមដំណើរពីក្នុងឡានក្រុងទេសចរណ៍មួយ ដែលត្រូវបានកាត់ផ្តាច់ដោយការរអិលបាក់ដី នៅលើផ្លូវតាំងពីព្រឹកថ្ងៃពុធ ដោយផ្លូវដាច់គ្របដណ្តប់ដោយដើមឈើ ភក់ និងថ្ម នៅលើពាសពេញផ្លូវ។ ប៉ូលីសក្នុងតំបន់ស៊ូម៉ាត្រាខាងជើង បាននិយាយថា ទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី ចំណាយពេលយ៉ាងតិចពីរថ្ងៃ ដើម្បីជម្លៀសជនរងគ្រោះចេញពីទីតាំងរអិលបាក់ដី ដោយសាររថយន្តជាច្រើនគ្រឿងបានជាប់គាំង មានដើមឈើរលំកាត់ផ្លូវជាច្រើន ហើយយានជំនិះមិនអាចចេញពីទីតាំងបានរំខានដល់ក្រុមអ្នកជួយសង្រ្គោះជាខ្លាំង។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ មនុស្ស ២០ នាក់បានស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅទីតាំងចំនួន ៤ នៅតំបន់ភ្នំនៃខេត្តស៊ូម៉ាត្រាខាងជើង រួមទាំងនៅតំបន់ Karo ដែលស្ថិតនៅចម្ងាយតិចជាង ២០គីឡូម៉ែត្រពីទីតាំងការរអិលបាក់ដីនាពេលថ្មីៗនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង