ត្បូងឃ្មុំ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រឹតបន្តឹងច្បាប់ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ នៅចំណុចផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ ១៩៦+៣០០ នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមការប្រកាសក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តវិធានការច្បាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញយុទ្ធនាការរឹតបន្តឹងការអនុវត្តវិធានការច្បាប់ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅចំណុចផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ ១៩៦+៣០០ នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានរថយន្តដឹកជញ្ជូនធុនធ្ងន់ កំពុងធ្វើសកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់តាមផ្លូវជាតិលេខ៧ ចូលទៅតាមច្រកព្រំដែនប្រទេសវៀតណាម ជាពិសេសតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកទ្វារព្រំដែនទ្វេភាគីដារ ក្នុងខេត្តត្បូងឃ្មុំ។
យុទ្ធនាការនេះ ត្រូវបានអនុវត្តដោយដាក់ជញ្ជីងចល័តបណ្តោះអាសន្ត នៅតំបន់ទីតាំងដែលបានកំណត់ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និង សំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានជាប់រឹងមាំ គង់វង្ស និង ធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់៕