Cctimesw1140xh150cm copy

កូរ៉េខាងត្បូងបញ្ជូនអដ្ឋិធាតុ«ទាហាចិន៤៣នាក់»ស្លាប់ក្នុងសង្រ្គាមកូរ៉េទៅមាតុភូមិវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អដ្ឋិធាតុនៃទាហានស្ម័គ្រចិត្តប្រជាជនចិន ចំនួន ៤៣នាក់ដែលបានស្លាប់ក្នុងអំឡុងសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) ត្រូវបានប្រគល់ជូនប្រទេសចិនវិញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ពីសាធារណរដ្ឋកូរ៉េ។ ក្នុងវីដេអូដែលចេញផ្សាយដោយកាសែតរដ្ឋចិនស៊ីនហួរគេឃើញមានទាហានជាងមួយពាន់នាក់ទទួលសា្វគមន៍យន្តហោះដែលបានដឹកអដ្ឋិធាតុនៃទាហានចិនដែលបានពលីជីវិតក្នុងសង្រ្គាមកូរ៉េ។

តាមកាសែតរដ្ឋចិនស៊ីនហួរយន្តហោះដឹកជញ្ជូនរបស់ទាហានស្ម័គ្រចិត្តប្រជាជនចិន Y-20 ដែលផ្ទុកអដ្ឋិធាតុទាហានដែលបានស្លាប់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Taoxian ក្នុងទីក្រុង Shenyang រដ្ឋធានីនៃខេត្ត Liaoning ភាគឦសានប្រទេសចិន ការមកដល់ដំបូងអាជ្ញាធរចិនបានធ្វើការបាញ់ទឹកសម្អាតយន្តហោះ និងទទួលស្វាគមន៍អដ្ឋិធាតុទាំង ៤៣នាក់ ដោយមានការចូលរួមយ៉ាងឱឡារិក។

ក្នុងពិធីទទួលអដ្ឋិធាតុនេះមានមនុស្សជិត ១០០០ នាក់ រួមទាំងតំណាងមកពីអាជ្ញាធរចិន យោធា អតីតយុទ្ធជន និងសាច់ញាតិនៃយុទ្ធជនពលីបានចូលរួមក្នុងពិធីនេះ។ បន្ទាប់ពីការដាក់ទង់ក្រហមផ្កាយប្រាំនៅពីលើកេះអដ្ឋិធាតុ។ អ្នកចូលរួមបានធ្វើការគោរពឱនបីដងក្នុងសភាពស្ងៀមស្ងាត់ចំពោះអដ្ឋិធាតុទាហានដែលបានពលីជីវិត។

អដ្ឋិធាតុនឹងត្រូវតម្កល់នៅទីបញ្ចុះសពទុក្ករបុគ្គលក្នុងទីក្រុង Shenyang។ បន្ទាប់ពីកូរ៉េខាងត្បូងបានប្រគល់អដ្ឋិធាតុ ទៅឱ្យភាគីចិននៅទីក្រុង Incheon នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ។ ក្នុងពិធីនោះ គេបានប្រគុំភ្លេងជាតិចិន ហើយអដ្ឋិធាតុ នីមួយៗគ្របដោយទង់ជាតិចិន។ អ្នកចូលរួមបានឱនក្បាលបីដងចំពោះទុក្ករបុគ្គល មុនពេលអដ្ឋិធាតុរបស់ពួកគេត្រូវបានគេដាក់លើយន្តហោះដឹងទៅកាន់មាតុប្រទេសវិញ។

គួរបញ្ជាក់ថាសង្គ្រាមកូរ៉េបានផ្ទុះឡើងនៅខែមិថុនា ឆ្នាំ ១៩៥០ ប្រាំបីខែបន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង។ តាមសំណើរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កងកម្លាំងជើងចិត្តប្រជាជនចិន បានចូលប្រឡូកក្នុងសង្រ្គាមឧបទ្វីបកូរ៉េនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៩៥០ក្នុងនោះមានទាហានស្ម័គ្រចិត្តប្រជាជនចិន សរុបចំនួន ២.៩ លាននាក់បានចូលរួមក្នុងសង្គ្រាមដែលអូសបន្លាយរយៈពេលជិត ៣ ឆ្នាំ ដោយមានជាង ៣៦០,០០០នាក់បានស្លាប់ និងរងរបួស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង