681 ezgif.com resize
Swift cc time

ប.ស.ស.កម្ពុជាឈ្នះ«ពានរង្វន់» អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង នៅហ្វីលីពីន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ការទទួលពានរង្វាន់ឆ្នើម។ ប្រភពរូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ហ្វីលីពីន៖ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបង្ហាញនូវសមិទ្ធផលនៃវិស័យសន្តិសុខសង្គមកម្ពុជា ដែលមានការអភិវឌ្ឍ ឥតឈប់ឈរ និងទូលំទូលាយ។

យោងតាមការចេញផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្នុងកិច្ចប្រជុំលើកទី៤១ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនមកកម្ពុជា ជាពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ស្តីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ។

គួរបញ្ជាក់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៨ រួចមកហើយពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដោយពានរង្វាន់លើកនេះ ជាពានរង្វាន់ទី៩។ ក្នុងកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)នេះ មានការចូលរួមពីស្ថាប័នចំនួន២០ មកពីបណ្តាប្រទេសទាំង ១០។ ការឈ្នះពានរង្វាន់នេះ បានបង្ហាញនូវសមិទ្ធផលនៃវិស័យសន្តិសុខសង្គមកម្ពុជាទាំងមូលដែលមានវឌ្ឍនភាពឥតឈប់ឈរ ក្នុងការពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ៕

Khcct banner

អត្ថបទទាក់ទង