Cctimesw1140xh150cm copy

អ៊ីស្រាអែលព្រមានចាត់វិធានការគ្រប់យ៉ាង បើអ៊ីរ៉ង់ហានផលិតនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu

ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានធ្វើការព្រមានចំៗទៅកាន់ប្រទេសអ៊ីរ៉ង់ថាអ៊ីស្រាអែលនឹងឆ្លើយតប និងចាត់វិធានការគ្រប់បែបយ៉ាងប្រសិនបើប្រទេសអ៊ីរ៉ង់ហានកែប្រែលទ្ធិនុយក្លេអ៊ែរ និងផលិតនុយក្លេអ៊ែរ។ ការព្រមានរបស់លោកធ្វើឡើងជាការឆ្លើយតបទៅកាន់អ្នកការទូតកំពូលអ៊ីរ៉ង់ក្នុងការកែប្រែលទ្ធិនុយក្លេអ៊ែរ និងស្វែងរកផ្លូវបង្កើតអាវុនុយក្លេអ៊ែរ។

សង្រ្គាមពាក្យសម្តីជាថ្មីរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ផ្ទុះឡើងម្តងទៀតក្រោយអ៊ីរ៉ង់បានត្រៀមរៀបចំកិច្ចចរចានុយក្លេអ៊ែរសំខាន់ៗជាមួយរដ្ឋាភិបាលអឺរ៉ុបនៅថ្ងៃសុក្រនេះ។ ជាការឆ្លើយតបលោក Netanyahu បានប្រាប់ទូរទស្សន៍អ៊ីស្រាអែល Channel 14 ក្នុងបទសម្ភាសន៍មួយថា "លោកនឹងចាត់វិធានការគ្រប់បែបយ៉ាងមិនអាចឲ្យអ៊ីរ៉ង់ចចារបង្កើតនុយក្លេអ៊ែរក្នុងប្រទេសបានឡើយ" លោកបានចាត់ទុកការស្វែងរកផ្លូវបង្កើតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាការរុញច្រានស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង