681 ezgif.com resize
Swift cc time

ធនាគារARDBអបអរសម្ដេច ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ "ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក" ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ចេញសារលិខិតអបអរសាទរ និងជូនពរ សម្ដេចម ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ "ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក" ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ធនាគារ ARDB បានលើកឡើងថា ការទទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក ដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមបំផុតចំពោះ សម្តេច ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវាសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការអនុវត្តតាមស្មារតីបុរេសកម្ម និងមុតស្រួចនូវយុទ្ធសាស្ត្របញ្ចកោណគ្រប់ដំណាក់កាល ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកម្ពុជា និងការបន្តថែទាំសន្តិភាព ស្ថិរភាពនយោបាយ ប្រកបដោយប្រសិទ្ធភាព។


Khcct banner

អត្ថបទទាក់ទង