វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីចូបៃដិននាថ្ងៃពុធទី២៧ កំពុងជំរុញឱ្យអ៊ុយក្រែនបង្កើនទំហំយោធារបស់ខ្លួនយ៉ាងឆាប់រហ័សដោយកែនកងទ័ពបន្ថែមទៀត និងកែទម្រង់ច្បាប់ដើម្បីអនុញ្ញាតឱ្យយុវជនចាប់ពី១៨ឆ្នាំឡើងទៅធ្វើសង្គ្រាមជាមួយរុស្ស៊ី។
យោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋបាលរបស់លោក ចូបៃដិន បាននិយាយក្នុងកិច្ចពិភាក្សាសម្ងាត់កាលពីថ្ងៃពុធ ថារដ្ឋបាលប្រជាធិបតេយ្យដែលចេញពីតំណែងរបស់លោក ចូបៃដិន ចង់ឱ្យអ៊ុយក្រែនកាត់បន្ថយអាយុកងទ័ពពីអាយុ២៥ឆ្នាំ មកត្រឹម ១៨ឆ្នាំ ដើម្បីពង្រីកក្រុមបុរសចូលប្រយុទ្ធក្នុងសង្គ្រាមជាមួយរុស្ស៊ី។
បច្ចុប្បន្ននេះ អ៊ុយក្រែនត្រូវការកងទ័ពបន្ថែមទៀត ដើម្បីជំនួសកងទ័ពដែលបាត់បង់នៅសមរភូមិ ខណៈពេលបន្តធ្វើសង្គ្រាមជាមួយរុស្ស៊ី។ អាម៉េរិកជឿជាក់ថា កម្លាំងយុវជនគឺជា«តម្រូវការសំខាន់បំផុត" សម្រាប់អ៊ុយក្រែននៅពេលនេះ៕