Cctimesw1140xh150cm copy

ទីក្រុងសេអ៊ូលរងការវាយលុកដោយ«ព្យុះព្រិល»ដ៏ធំមិនធ្លាប់មាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សេអ៊ូល៖ ទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង  ត្រូវបានគ្របដណ្តប់ដោយព្យុះព្រិលយ៉ាងហោចណាស់កម្រាស់១៦ សង់ ទីម៉ែត្រ ជាកម្រាស់មិនដែលធ្លាប់មានអាចបំបែកកំណត់ត្រាពីមុនរបស់ទីក្រុងគឺ ជាង១២ សង់ទីម៉ែត្រពីខែវិច្ឆិកា ១៩៧២។ព្យុះព្រិលនេះ បានបង្ករជាផលប៉ះពាល់ក្នុងទីក្រុងរំខានដល់ការធ្វើដំណើរ និង ការដឹកជញ្ជូនក្នុងទីក្រុង។

ដោយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ជើងហោះហើរត្រូវបានផ្អាក ផ្លូវត្រូវបានបិទ និង ថាមានការពន្យារពេលក្នុងការដឹកជញ្ជូន និង មនុស្សចំនួន២នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ទាក់ទងនឹងអាកាសធាតុ នៅជិតទីក្រុងសេអ៊ូល។

យោងតាមមន្ត្រីអាសធាតិកូរ៉េខាងត្បូង បានពន្យល់ថា ការធ្លាក់ព្រិលខ្លាំង គឺដោយសារតែខ្យល់បក់បោកបក់បោកខ្លាំង និង "ភាពខុសគ្នានៃសីតុណ្ហភាពដ៏សំខាន់រវាងផ្ទៃសមុទ្រ និង ខ្យល់ត្រជាក់"។វាត្រូវបានរំពឹងថា នឹងបន្តរហូតដល់យប់ថ្ងៃពុធ និង ដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង