Cctimesw1140xh150cm copy

កម្ពុជា-ចិន ប្តេជ្ញា«ជំរុញកិច្ចសហប្រតិបត្តិការ»ដើម្បីកសាងអនាគតរួម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងការពេញចិត្តនូវទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចពិភាក្សាពីការអភិវឌ្ឍបន្តរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានប្តេជ្ញារួមគ្នានឹង«ជំរុញកិច្ចសហប្រតិបត្តិការ»ដើម្បីកសាងអនាគតរួម។

ជំនួបពិភាក្សានេះធ្វើឡើង នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមន្រ្តីការទូតជាន់ខ្ពស់ទាំងពីរបានមានជំនួបពិភាក្សាយ៉ាងកក់ក្តៅពីការប្តេជ្ញាចិត្ត និងអនុវត្តគម្រោងសំខាន់ៗ រួមទាំងសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគី និងពហុ សណ្ឋានរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សាលើការរៀបចំ ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់សម្តេច ហ៊ុន សែន ដែលនឹងពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ លោកទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការ អនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ីស និងជំរុញគម្រោងសំខាន់ៗដូចជា ច្រករបៀងត្រី និងស្រូវ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោងអភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍ កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

បន្ថែមពីនេះ ភាគីទាំងពីរ បានសម្តែងការសាទរចំពោះការ កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃ ការបង្កើនជើងហោះហើរត្រង់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីស្តារឡើងវិញនូវចំនួនភ្ញៀវទេសចរចិនមកកំសាន្តនៅកម្ពុជាឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង