ចិន៖ ប្រទេសចិនបានធ្វើការដោះដូរអ្នកទោសជាប់ពន្ធនាគារក្នុងប្រទេសចិន ៣នាក់ជាមួយនឹងសហរដ្ឋអាម៉េរិកជនជាប់ទោសទាំង៣នោះមានរូបលោក Mark Swidan, Kai Li និង John Leung លោកទាំងបីនាក់នេះត្រូវបានចិនបញ្ជូនទៅកាន់សហរដ្ឋអាម៉េរិកវិញ។ អ្នកដែលជាប់ឃុំក្នុងប្រទេសចិនទាំងបីនេះមិនទាន់ត្រូវបានប្រទេសចិនបញ្ចាក់ពីមូលហេតុនៃការជាប់ឃុំខ្លួនក្នុងប្រទេសចិនឡើយ។
យោងតាមសេតវិមានរបស់អាម៉េរិក សហរដ្ឋអាម៉េរិកបានសម្របសម្រួលការដោះលែងជនជាតិអាម៉េរិកបីនាក់ដែលត្រូវបានឃុំខ្លួនដោយខុសនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំភាគច្រើនត្រូវបានចោទពីបទធ្វើចារកម្ម ជាថ្នូរនឹងការដោះលែងក្នុងនោះក៏បានពលរដ្ឋចិនមួយចំនួនដែលជាប់ឃុំក្នុងទឹកដីអាម៉េរិកត្រូវបានបញ្ចូនទៅកាន់ប្រទេសចិនវិញ។
ជាថ្នូរនោះអាម៉េរិកបានដោះលែងលោក Xu Yanjun ដែលជាមន្ត្រីចារកម្មចិនដែលកំពុងជាប់ពន្ធនាគារនៅសហរដ្ឋអាម៉េរិក។ លោក Xu គឺជាចារកម្មជនជាតិចិនដំបូងគេដែលត្រូវបានចោទប្រកាន់ និងចាប់ខ្លួននៅបរទេស ហើយនាំយកទៅកាត់ទោសនៅសហរដ្ឋអាម៉េរិក។
ប្រធានាធិបតី Joe Biden បានជំរុញឱ្យមានការដោះដូរជនជាតិអាម៉េរិកទាំងបីនាក់ នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីចិន Xi Jinping ក្នុងខែនេះនៅឯកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសប៉េរូ។ នៅក្នុងខែកញ្ញា ប្រទេសចិនបានដោះលែងលោក David Lin ដែលជាគ្រូគង្វាលជនជាតិអាម៉េរិក ដែលបានជាប់គុកនៅទីនោះតាំងពីឆ្នាំ ២០០៦៕