Cctimesw1140xh150cm copy

ប្រធានរដ្ឋអាជ្ញាតុលាការ«ឧក្រិដ្ឋកម្មអន្តរជាតិ»ស្នើចេញដីការចាប់ខ្លួនលោក មីន អោងឡាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូឡង់៖ ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានស្នើទៅចៅក្រមចេញដីកាចាប់ខ្លួន ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង ពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា។ ក្នុងសេក្តីថ្លែងការណ៍របស់លោក Karim Khan បានអះអាងថាតុលាការបានចាប់ផ្តើមបើកការស៊ើបអង្កេតតាំងតែពីឆ្នាំ២០១៩មក ស្តីអំពីឧក្រិដ្ឋកម្មដែលបានកើតមាននៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចភូមា។ ដោយក្នុងឆ្នាំ២០១៦ ដល់ដំណាច់ឆ្នាំ២០១៧ ប្រជាជនរ៉ូហ៊ីងយ៉ា បានរងនូវ កាប់សម្លាប់ វាយដុំ ដុតផ្ទះសំបែង និងបណ្តេញចេញពីភូមិដ្ឋានជាដើមដែលរបបនេះបានធ្វើទុកទោម្មេញជនជាតិរ៉ូហ៊ីងយ៉ាជាខ្លាំង។

ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan

បើតាមប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan ក្រោយការស៊ើបអង្កេតយកចិត្តទុកដាក់លោកបានសន្និដ្ឋានថាតុលាការមានហេតុផលសមរម្យជឿជាក់ថា ឧត្តមសេនីយឯក និងជាប្រធានាធិបតីស្តីទីលោក Min Aung Hlaing នឹងត្រូវតែប្រឈមនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ធ្វើទៅលើក្រុមជនជាតិរ៉ូហ៊ីងយ៉ា។

ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង

សម្រាប់លោក Karim Khan នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ជំរំជនភៀសខ្លួន Kutupalong នៅ Cox's Bazar ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ លោកទទួលបានហេតុផល នឹងភស្តុតាងជាច្រើនដែលអាចរហូតដល់ឈានចាប់ខ្លួនមេដឹកនាំភូមាបាន។

គួរបញ្ជាក់រហូតមកដល់ពេលនេះ មានមនុស្សជិតមួយលាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែស ដែលនៅក្បែរខាងមីយ៉ាន់ម៉ា ដើម្បីគេចចេញពីការសម្លាប់រង្គាលផ្តាច់ជីវិតជនជាតិរ៉ូហ៊ីងយ៉ាក្រោមការដឹកនាំរបស់លោក មីន អោងឡាំង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង