
ចិន៖ ប្រទេសចិនបានរកឃើញទុនបម្រុងមាសមានតម្លៃ ៦០០ពាន់លានយន់ រឺប្រមាណ(៨២,៩ពាន់លានដុល្លារ) នៅក្នុងខេត្តហ៊ូណាន។ ការរកឃើញនេះដោយក្រុមជំនាញរុករកមាសចិនបានជីកចូលជម្រៅជាង ២០០០ម៉ែត្រខាងក្នុងដី ដោយមានធាតុមាសសរុប ៣០០តោនបានរកឃើញក្នុងស្រុក PingJiang នៅក្នុងខេត្តហ៊ូណា។

តាមការចេញផ្សាយដោយកាសែតរដ្ឋចិនស៊ីនហួរបានអះអាងថាក្រុមជំនាញរុករករ៉ែបានទៅជីកស្វែងរកមាសនៅក្នុងខេត្តហ៊ូណារហូតដល់ជម្រៅ ២០០០ ម៉ែត្រទើបរកឃើញធាតុមាសមានសរុបដល់ទៅ ៣០០តោន ។ ការរុករកឃើញកំណប់មហាសាលនេះគឺជាជោគជ័យដ៏ធំរបស់ក្រុមអ្នកស្រាវជ្រាវនៃប្រទេសចិនដែលបានរកឃើញកំណប់មាសយ៉ាងច្រើនមហាសាល។

គួរបញ្ជាក់ថាក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា ប្រទេសចិនគឺជាប្រទេសសម្បូរមាសដ៏ធំបំផុតរបស់ពិភពលោកដែលមានចំនួនប្រហែល ១០% នៃទិន្នផលពិភពលោកក្នុងឆ្នាំ ២០២៣។ ហើយបច្ចុប្បន្ននេះតម្លៃមាសបានកើនឡើងនៅឆ្នាំនេះដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយទូទាំងពិភពលោក៕