
ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារខេត្ត Ishikawa និងខេត្តកណ្តាលផ្សេងទៀតរបស់ប្រទេសជប៉ុននៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិវាយប្រហារឡើយ។ តាមអាជ្ញាធរជប៉ុនការរញ្ជួយដីបានកើតឡើងនៅឆ្នេរសមុទ្រភាគខាងលិចដោយបង្កឲ្យមានការរង្គើជាខ្លាំងក្នុងតំបន់នឹងបានបណ្តាលឲ្យផ្ទះមួយចំនួនបាក់រំលំ។
អាជ្ញាធរជប៉ុនបានគូសបញ្ជាក់ថាការរញ្ជួយនេះបានបណ្តាលឲ្យដួលរលំផ្ទះចាស់មួយនិងមានការការខូចខាតកន្លែងមួយចំនួនទៀតដោយក្នុងនោះមិនមានអ្នករងរបួស និងស្លាប់ឡើយ។ អាជ្ញាធរជប៉ុនបានអះអាងទៀតថាមានមិនការព្រមាន និងបម្រាមអំពីការវាយប្រហារពីរលកយក្សស៊ូណាមិឡើយ៕