ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ប្រកាសស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។