
ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទពុករលួយ ។ សារព័ត៌មាន Financial Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាម៉េរិកបច្ចុប្បន្ន នេះលោក Dong Jun កំពុងតែត្រូវបានអាជ្ញាធរចិនបើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងបទចោទពុករលួយ។ ភ្លាមៗក្រសួងការបរទេស និងការពារជាតិរបស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters និងកាសែត Financial Times នៅឡើយនោះទេ។

លោក Dong Jun ដែលជាអតីតប្រធានកងទ័ពជើងទឹក PLA ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិក្នុងខែធ្នូ ឆ្នាំ ២០២៣ ជំនួសតំណែងលោក លោក Li Shangfu ត្រូវបានដកចេញបន្ទាប់ពីចូលបម្រើការងាររយៈពេល ៧ ខែ ពីបទពុករលួយដូចគ្នា៕