Cctime 6monthsfree desktop
Cc times  web banner kh (2)

រុស្ស៊ីពិចារណាពង្រាយ«មីស៊ីល»នៅអាស៊ីបើអាម៉េរិកធ្វើឲ្យចិនខឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រមុខអនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ីលោក Sergei Ryabkov

រុស្ស៊ី៖ ប្រមុខអនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ីលោក Sergei Ryabkov បានអះអាងថារុស្ស៊ីកំពុងពិចារណាលើការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយខ្លី និងមធ្យម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាការឆ្លើយតបទៅនឹងភាពតានតឹងជាមួយអាម៉េរិក និងចិនដែលអាម៉េរិកគ្រោងនឹងពង្រាយប្រព័ន្ធមីស៊ីលក្បែរកោះតៃវ៉ាន់។ ការអះអាងរបស់លោកនេះធ្វើឡើងភ្លាមៗក្រោយពីសារព័ត៌មានជប៉ុន Kyodo បានចេញផ្សាយថាអាម៉េរិកកំពុងតែរៀបចំពង្រាយប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងមធ្យមក្បែរដែនកោះតៃវ៉ាន់។

លោក Sergei Ryabkov បានថ្លែងប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ីថា ផែនការរបស់រុស្ស៊ីនាពេលនេះ គឺជាការឆ្លើយតបចំពោះសកកម្មភាព របស់សហរដ្ឋអាម៉េរិកក្នុងតំបន់អាស៊ីជាពិសេសនៅក្បែរកោះតៃវ៉ាន់ដែលអាម៉េរិកកំពុងតែធ្វើឲ្យស្ថានភាពកាន់តែតានតឹង។ លោកបានបញ្ជាក់ទៀតថាជំហានណាមួយនៃសកម្មភាពអាម៉េរិកគឺជាសញ្ញាមួយដែលរុស្ស៊ីកំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់។

ជាការឆ្លយតបជាមួយសកម្មភាពអាម៉េរិកអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ក៏បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសណា ដែលប្រើប្រាស់បញ្ហាតៃវ៉ាន់ជាលេសដាក់ពង្រាយយោធានៅក្នុងតំបន់ ដែលបង្កជាភាពតានតឹងនិងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ី៕  

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង