
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៥ ខែវិច្ឆកា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មី នៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។
យោងតាមសេចក្ដីជូនដំណឹងអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីអភិរក្ស និង ជួសជុលរួតបាកានជ្រុងឦសាននៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មី នៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ៕
