Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរកឃើញ«សាកសព៤១នាក់»ប្រើសម្រាប់សមាធិក្នុងវត្តមួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ ប៉ូលីសថៃបានរកឃើញសាកសពមនុស្សម្រមាណចំនួន ៤១ នាក់ដែលប្រើក្នុងការធ្វើសមាធិនៅវត្តមួយកន្លែងក្នុងខេត្ត Phichit ។ ហេតុការណ៍នៃសាកសពលាក់ទុក៤១នាក់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋថៃដែលធ្លាប់ទៅវត្តអារាមសមាធិ។ អាជ្ញាធរថៃកំពុងបន្តប្រមូលព័ត៌មានបន្ថែមអំពីសពនៅវត្ត Pa Nakhon Chaibovorn ក្នុងស្រុក Pho Thale និងពិនិត្យឯកសារអំពីការរក្សាទុកសពថាតើពួកគេបានស្លាប់ដោយរបៀបណា។

បើតាមអាជ្ញាធរថៃបានអះអាងថាសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតបន្ថែមជុំវិញនៃសាកសពដែលគេយកមកតម្កល់ទុកសមាធិ បើទោះបីជាខាងវត្តអះអាងថាសាកសពត្រូវបានគ្រួសារនៃសពបបរិច្ចាកសម្រាប់ការធ្វើសមាធិក៏ដោយ។ 

ព្រះសង្ឃមួយអង្គមានសង្ឃដីកាថាភាគច្រើននៃអ្នកដែលមករៀនសមាធិនេះគឺជាចៅអធិការ ហើយព្រះសង្ឃទាំងនោះតែងតែទទួលបានអារម្មណ៍ស្ងប់ល្អ នឹងជ្រះថ្លាជាខ្លាំងក្រោយពីធ្វើការសមាធិនៅក្នុងមឈូសជាមួយសាកសពដែលបានស្លាប់។ យ៉ាងណាមិញនៅមិនទាន់មានរបាយការណ៍បន្ថែម នឹងចំណាត់ការលើវត្តដែលរក្សាសាកសពទុកសម្រាប់ធ្វើសមាធិនៅឡើយនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង