
រុស្ស៊ី៖ ប្រមុខមេដឹកនាំរុស្ស៊ីលោកពូទីនបានសម្រេចចុះក្រិតលើច្បាប់ថ្មីដោយនឹងលុបបំណុលពលរដ្ឋរុស្ស៊ីដែលណាជំពាក់ក្រោម ១០ម៉ឺនដុល្លារប្រសិនបើរូបគេព្រមចុះចូលធ្វើជាទាហានស្ម័គ្រចិត្តរុស្ស៊ីច្បាំងជាមួយនឹងអ៊ុយក្រែន។ ក្រិតច្បាប់ថ្មីនេះធ្វើភា្លមៗក្រោយពីមានព័ត៌មានលេចលឺមួយចំនួនថារុស្ស៊ីកំពុងតែបន្តកែនទ័ពទ្រង់ទ្រាយធំថ្មីបន្តច្បាំងជាមួយនឹងប្រទេសអ៊ុយក្រែន។

បើតាមលោកពូទីនច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកដែលចុះហត្ថលេខាលើកិច្ចសន្យាបម្រើទ័ពរយៈពេលមួយឆ្នាំដើម្បីប្រយុទ្ធនៅអ៊ុយក្រែនគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ហើយអ្នកដែលចុះកិច្ចសន្យានោះនឹងត្រូវបានរដ្ឋរុស្ស៊ីធ្វើការលុបបំណុលដែលជំពាក់ចេញ ចំនួនទឹកប្រាក់សរុបនៃបំណុលដែលមិនទាន់បានបង់ដែលអាចរ៉ាប់រងបានគឺ ១០ លានរូប្លែ ប្រហែល $៩៦,០០០ រឺមិនអាចលើសពី ១០ម៉ឺនដុល្លារនៃប្រាក់ជំពាក់ទើបអាចចូលបម្រើយោធាបាន៕
