
ម៉ានីល៖ ភ្លើងបានឆាបឆេះផ្ទះសម្បែងពលរដ្ឋហ្វីលីពីនអស់ជាច្រើនពាន់ខ្នងដោយបណ្តាលឲ្យមានយ៉ាងហោចណាស់ ២,០០០គ្រួសារគ្មានផ្ទះសម្បែងជ្រក បន្ទាប់ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅពេញសហគមន៍លំនៅដ្ឋាន Isla Puting Bato ក្នុងទីក្រុង Tondo ទីក្រុងម៉ានីល កាលពីថ្ងៃអាទិត្យ។
.jpg?1732524793)
តាមអាជ្ញាធរហ្វីលីពីនបានអះអាងថាដោយសារតែផ្ទះពលរដ្ឋនៅទីនោះសាងសង់ដោយឈើ និងស័ង្គសីហើយកម្រិតខ្យល់ខ្លាំងបានបង្កឲ្យមានការរីករាលដាលឆាបឆេះផ្ទះនៅក្បែរៗនោះភ្លាមៗ ដោយសារតែផ្លូវចង្អៀតទើបពិបាកដល់ក្រុមអាជ្ញធរជួយសង្រ្គោះក្នុងការចូលពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ។ មូលហេតុនៃការបណ្តាលឲ្យឆាបឆេះកំពុងតែត្រូវបានអាជ្ញាធរហ្វីលីពីនបើកការស៊ើបអង្កេត៕
