Cctime 6monthsfree desktop
Cc times  web banner kh (2)

អាម៉េរិកពង្រាយ«មីស៊ីល»ក្បែរកោះតៃវ៉ាន់ការពារអាសន្នដែលនឹងកើតមាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រព័ន្ធចាប់គ្រាប់រ៉ុក្កែត High Mobility Artillery  នៅតំបន់ហ្វឹកហ្វឺនយោធាសហរដ្ឋអាម៉េរិក ក្នុងខេត្តអូគីណាវ៉ា ក្នុងខែកុម្ភៈ ឆ្នាំ ២០២០/ Kyodo

អាម៉េរិក៖ យោធាអាម៉េរិកគ្រោងនឹងបង្កើតមូលដ្ឋានពង្រាយប្រព័ន្ធមីស៊ីលបណ្ដោះអាសន្ននៅតាមខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេសជប៉ុន និងហ្វីលីពីន ដើម្បីត្រៀមខ្លួនឧប្បត្តិហេតុនាៗដែលអាចនឹងមានឡើងក្នុងកោះតៃវ៉ាន់។ គម្រោងដាក់ពង្រាយមីស៊ីលលំដាប់ខ្ពស់ក្បែរកោះតៃវ៉ាន់នេះធ្វើឡើងក្រោយពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតជប៉ុន Kypdo។

យោងតាមការសែត Kyodo ការដាក់ពង្រាយប្រព័ន្ធមីស៊ីល នឹងត្រូវដាក់បញ្ចូលក្នុងផែនការប្រតិបត្តិការរួមគ្នាលើកដំបូងរវាងសហរដ្ឋអាម៉េរិក និងជប៉ុន ដើម្បីទប់ទល់នឹងភាពអាសន្នដែលអាចនឹងកើតមានឡើងលើកោះ តៃវ៉ាន់ និងចិន។ កងវរសេនាធំទាហានម៉ារីនអាម៉េរិកនឹងធ្វើការដាក់ពង្រាយប្រព័ន្ធមីស៊ីលតាមខ្សែសង្វាក់កោះ ដែលលាតសន្ធឹងពីខេត្ត Kagoshima និង Okinawa របស់ជប៉ុន ឆ្ពោះទៅកាន់កោះតៃវ៉ាន់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង