Cctime 6monthsfree desktop
Cc times  web banner kh (2)

កូនស្រីឌូធើតេ«គំរាមសម្លាប់»មេដឹកនាំហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រី Sara Duterte (ឆ្វេង) ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr.(ស្តាំ)

ម៉ានីល៖ អនុប្រធានាធិបតីហ្វីលីពីន និងជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើការគំរាមសម្លាប់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នលោក Ferdinand Marcos Jr. លោកស្រីបានអះអាងថាលោកស្រីបានជជែកជាមួយឃាតកររួចជាស្រេចប្រសិនបើក្រោយពីនិយាយរូបលោកស្រីត្រូវបានគេសម្លាប់នោះឃាតករនឹងធ្វើការសម្លាប់ផ្តាច់ជីវិតលោក Ferdinand Marcos Jr. ភរិយារបស់លោក និងទាំងប្រធានរដ្ឋសភាហ្វីលីពីនថែមទៀត។

ថ្លែងក្នុងវីដេអូមួយក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនលោកស្រីបានគរាមនឹងសម្លាប់ប្រធានាធិបតីបច្ចុប្បន្នចោល លោកស្រីបានទុកលោក Ferdinand Marcos Jr. មិនចេះដឹកនាំ និងខ្វះសមត្ថភាពក្នុងការដឹកនាំប្រទេសហ្វីលីពីន។ ភ្លាមៗក្រោយពីសារគំរាមគំហែងរបស់លោកស្រី អាជ្ញាធរហ្វីលីពីនបានបញ្ជូនសារគំរាមនេះទៅកាន់ឆ្មាំការពារប្រធានាធិបតី គេមិនទាន់ដឹងច្បាស់ថា តើនឹងមានចំណាត់ការយ៉ាងណាឡើយ។

គួរបញ្ជាក់ថារដ្ឋធម្មនុញ្ញហ្វីលីពីនចែងថា ប្រសិនបើប្រធានាធិបតីស្លាប់ រឺត្រូវពិការភាពជាអចិន្ត្រៃយ៍ នោះនឹងត្រូវបានដកចេញពីតំណែង ហើយអនុប្រធានាធិបតីនឹងកាន់តំណែងបន្តពីប្រធានាធិបតីរហូតដល់ចប់អាណត្តិបោះឆ្នោតជាថ្មីម្តងទៀត៕

លោក ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. និងភរិយា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង