Cctime 6monthsfree desktop
Cc times  web banner kh (2)

ពូទីនព្រមានឲ្យ«អង់គ្លេស-អាម៉េរិក»ដកថយពីសង្រ្គាមជាបន្ទាន់មុនរុស្ស៊ីវាយចូលទីតាំងយោធា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ ប្រមុខមេដឹកនាំរុស្ស៊ីលោកពូទីនបានធ្វើការព្រមានជាថ្មីម្តងទៀតទៅកាន់សហរដ្ឋអាម៉េរិក និងអង់គ្លេសឲ្យដកថយពីសង្រ្គាមអ៊ុយក្រែនជាបន្ទាន់ បើមិនដូចច្នេះទេរុស្ស៊ីនឹងបើកការវាយប្រហារលើមូលដ្ឋានទ័ពរបស់អង់គ្លេស និងអាម៉េរិក។ ការព្រមានរបស់លោកពូទីនធ្វើឡើងក្រោយពីរុស្ស៊ីបានជោកជ័យក្នុងការបាញ់តេស្តមីស៊ីលដែលមានល្បឿនលឿនជាងសម្លេងរហូតដល់ទី១០ដងចូលទឹកដីអ៊ុយក្រែនកាលពីយប់ថ្ងៃព្រហស្បតិ៍។

ថ្លែងក្នុងសេចក្តីថ្លែងការបន្ទាន់មួយលោកពូទីនបានអះអាងថាមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីគឺជាការបញ្ជូនសារព្រមានមួយទៅកាន់លោកខាងលិចជុំវិញនៃការចូលប្រឡូកក្នុងសង្រ្គាមអ៊ុយក្រែន លោកបានព្រមានឲ្យអាម៉េរិក និងអង់គ្លេសដកថយជាបន្ទាន់ហើយប្រសិនបើមិនធ្វើទេ រុស្ស៊ីរក្សាសិទ្ធិក្នុងការវាយលុកទីតាំងយោធាអាម៉េរិក និងអង់គ្លេស។

សម្រាប់ពូទីនសង្រ្គាមកំពុងតែផ្ទុះនៅឡើងនៅទូទាំងសកលដោយមិនមែនរុស្ស៊ីជាអ្នកផ្តើមនោះឡើយគឺកើតឡើងដោយសារបណ្តាលក្រុមលោកខាងលិចដែលបានអនុញ្ញាត និងផ្គត់ផ្គង់មីស៊ីលប្រភេទខ្លាំងៗជាច្រើនប្រភេទវាយប្រហារជ្រៅចូលក្នុងទឹកដីរុស្ស៊ី។

តាមមន្រ្តីនៃវិមានក្រឹមឡាំងបានអះអាងថាសញ្ញាដែលលោកពូទីនកំពុងផ្ញើទៅកាន់ពិភពលោកគឺជាសារព្រមានមិនធ្លាប់មានចាប់តាំងពីសង្រ្គាមបានផ្ទុះ ហើយរុស្ស៊ីបានចាត់ទុកការវាយឲ្យអ៊ុយក្រែនបើអាវុធលោកខាងលិចគឺជាការចូលប្រឡូកសង្រ្គាមដោយផ្ទាល់របស់សហរដ្ឋអាម៉េរិក និងអង់គ្លេសចូលទៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង