Cctime 6monthsfree desktop
Cc times  web banner kh (2)

តុលាការខេត្តតាកែវ សម្រេចឃុំខ្លួនជនត្រូវចោទ ២រូបបណ្ដោះអាសន្ន ក្រោយចាក់ថ្នាំបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

តាកែវ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ២២ ខែវិច្ឆកានេះ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទ ពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនីកឯកជនឈ្មោះ សុង ហាក់ម៉ារីណា ដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ ក្រោយចាក់ថ្នាំខុសបច្ចេកទេស បណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ រួចយកទៅផ្លុងចោលនៅក្រោមដើមឈើ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ២រូប គឺទី១ ឈ្មោះ ស៊ុន ហាក់ម៉ារីណា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ បម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ត្រូវបានចោទប្រកាន់ពីបទ មនុស្សឃាតដោយចេតនា ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ និងទី២ ឈ្មោះ ហៀង សុងហាក់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ត្រូវចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ត្រូវបានចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល និងសមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងបទសមគំនិតក្នុងអំពើទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានគេប្រទះឃើញ សាកសពស្ដ្រីម្នាក់ នៅក្រោមដើមឈើ ដែលគេយកមកផ្លុងចោល បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងបញ្ជាក់ថា សាកសពស្ដ្រីរូបនេះ ស្លាប់ដោយសារប្រតិកម្មថ្នាំ ហើយត្រូវបានម្ចាស់គ្លីនិក យកមកផ្លុងចោល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង