Cctime 6monthsfree desktop
Cc times  web banner kh (2)

អាម៉េរិកដាក់ទណ្ឌកម្មលើ«ធនាគាររុស្ស៊ី»ធំៗជាង៥០បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ រតនាគារសហរដ្ឋអាម៉េរិកនៅថ្ងៃសុក្រទី ២២ វិច្ឆិកានេះបានសម្រេចបានដាក់ទណ្ឌកម្មយ៉ាង លើធនាគារយក្សរុស្ស៊ី Gazprombank ដែលជាធនាគារធំបំផុតមួយរបស់រុស្ស៊ី។ ការដាក់ទណ្ឌកម្មរួមមានការបញ្ឈប់ប្រតិបត្តិការទាក់ទងនឹងថាមពលរបស់ខ្លួនតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក ការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយជនជាតិអាម៉េរិក និងការបង្កកទ្រព្យសម្បត្តិធនាគារដែលមាននៅសហរដ្ឋអាម៉េរិក។ ការសម្រេចដាក់ទណ្ឌកម្មថ្មីនេះធ្វើឡើងក្រោយពីរុស្ស៊ីបានបាញ់មីស៊ីលមានល្បឿនលឿនជាងសម្លេងចូលក្នុងទឹកដីអ៊ុយក្រែនកាលពីយប់ម្សិលមិញ។

ក្រៅពីធនាគារយក្សរុស្ស៊ី Gazprombank ធនាគាររុស្ស៊ីតូចៗចំនួន ៥០ទៀតក៏ត្រូវបានដាក់ទណ្ឌកម្ម ដើម្បីរឹតបន្តឹងការចូលប្រើប្រាស់ហិរញ្ញវត្ថុសកលឆ្លងដែនរបស់រុស្ស៊ី។ ទណ្ឌកម្មថ្មីនេះប្រធានរតនាគារអាម៉េរិកលោកស្រី Janet Yellen មានគោលបំណងទប់ស្កាត់ការវាយប្រហារនាៗរបស់រុស្ស៊ីចូលអ៊ុយក្រែន៕

រធានរតនាគារអាម៉េរិកលោកស្រី Janet Yellen


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង