Cctimesw1140xh150cm copy

ICCចេញដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និង មេដឹកនាំហាម៉ាស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖លោក Yoav Gallant និង បេនយ៉ាមីន នេតាន់យ៉ាហ៊ូ។

ហូឡង់៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅថ្ងៃទី ២១ វិច្ឆិកា បានចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បេនយ៉ាមីន នេតាន់យ៉ាហ៊ូ និង អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ព្រមទាំងមេដឹកនាំហាម៉ាស់ Ibrahim Al-Masri។ការចេញដីកាចាប់ខ្លួននេះ ដោយអះអាងថា មេដឹកនាំទាំង៣នាក់នេះ ចូលរួមសកម្មភាពសំខាន់ពាក់ព័ន្ធ បទឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ក្នុងសេចក្តីសម្រេចចេញដីកាចាប់ខ្លួន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពន្យល់ថា  លោក នេតាន់យ៉ាហ៊ូ និង លោក Yoav Gallant ទទួលខុសត្រូវខាងព្រហ្មទណ្ឌ ចំពោះការធ្វើទុក្ខបុកម្នេញជនជាតិប៉ាឡេស្ទីន នឹងការបង្កឱ្យមានគ្រោះអត់ឃ្លាន នៅតំបន់ហ្កាហ្សា។ចំណែកមេដឹកនាំហាម៉ាស់ Ibrahim Al-Masri វិញ តុលាការចោទប្រកាន់ ជុំវិញអង្គហេតុ នៃការសម្លាប់រង្គាល ដែលជាហេតុការណ៍នាំឱ្យមានសង្គ្រាមនៅហ្កាហ្សាមកទល់សព្វថ្ងៃ។

មេដឹកនាំហាម៉ាស់ Ibrahim Al-Masri

សេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺទទួលបានការបោះឆ្នោតគាំទ្រទាំងស្រុងពីប្រទេសមួយចំនួនក្នុងនោះ ប្រទេសអ៉ីតាលី និង ហូឡង់ បានចេញមុខគាំទ្រមុនគេ ហើយប្តេជ្ញាថានឹងចាប់ខ្លួនជនទាំង៣នាក់ប្រសិនបើឈានជើងជាន់ដីរបស់ពួកគេ។ប៉ុន្តែដីការបស់ ICC នេះ ត្រូវបានអាម៉េរិកដែលជាសម្ព័ន្ធមិត្តអ៉ីស្រាអែលប្រកាសមិនគាំទ្រ។

តែយ៉ាងណាក៏ដោយ ដីការចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មហាជនមួយចំនួនសើចចំអកថា គ្រាន់ជារឿងសម្តែងសម្រាប់ពិភពលោក ខណៈដីកាចាប់ខ្លួនលោកពូទិន កាលពីឆ្នាំ២០២៣ ដោយចោទថា មេដឹកនាំរុស្ស៉ី រូបនេះ បានពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន មិនទាន់អនុវត្តមានប្រសិទ្ធភាពផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង