Cctimesw1140xh150cm copy

អ៊ុយក្រែនបាញ់មីស៊ីល«Storm Shadow»ជំនួយអង់គ្លេសចូលដីរុស្ស៊ីលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គៀវ៖ អ៊ុយក្រែនបានបាញ់មីស៊ីលឆ្លងទ្វីបរបស់អង់គ្លេស Storm Shadow ចូលក្នុងប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃពុធជាលើកដំបូងចាប់តាំងពីផ្ទុះសង្រ្គាមជាមួយនឹងរុស្ស៊ី មីស៊ីល Storm Shadow ជាអាវុធថ្មីបំផុតរបស់លោកខាងលិចដែលគេអនុញ្ញាតឲ្យប្រើលើគោលដៅរុស្ស៊ី។ ការបាញ់មីស៊ីលថ្មីនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានបាញ់មីស៊ីល ATACMS រយៈចម្ងាយឆ្ងាយរបស់អាម៉េរិកចូលដែនដីរុស្ស៊ីកាលពីយប់ថ្ងៃអង្គារ។

រុស្ស៊ីបានចាត់ទុកការប្រើប្រាស់អាវុធរបស់លោកខាងលិចដើម្បីវាយប្រហារទឹកដីរុស្ស៊ីនឹងក្លាយជាការកើនឡើងកាន់តែខ្លាំងជម្លោះទូទាំងសកល។ នៅក្នុងការវាយប្រហារថ្មីរបស់អ៊ុយក្រែនមានការផ្ទុះព្រមៗគ្នាចំនួន១៤ទីតាំង ដោយរុស្ស៊ីបានរកឃើញអ៊ុយក្រែមបានបាញ់មីស៊ីល Storm Shadow ចំនួន ១២គ្រាប់ចូលក្នុងតំបន់ Kursk រុស្ស៊ី។

ភ្លាមៗក្រោយពីបានបាញ់ចូលទឹកដីរុស្ស៊ីជាថ្មីមន្រ្តីអ៊ុយក្រែន និងខាងអង់គ្លេសមិនមានការឆ្លើយតបនោះទេ។ អង់គ្លេសធ្លាប់បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើមីស៊ីល Storm Shadow ដែលមានរយៈចម្ងាយលើសពី ២៥០ គីឡូម៉ែត្រដែលអាចបាញ់ចូលជ្រៅដល់រុស្ស៊ីបាន ដែលការឲ្យអ៊ុយក្រែនប្រើមីស៊ីលប្រភេទបានធ្វើឲ្យរុស្ស៊ីមានការខឹងសម្បារជាខ្លាំង។

រដ្ឋាភិបាលអ៊ុយក្រែនតែងតែស្នើសុំដៃគូលោកខាងលិច សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធបែបនេះ ដើម្បីវាយប្រហារគោលដៅជ្រៅៗនៅក្នុងប្រទេសរុស្ស៊ី ដែលគ្រប់ភាគីដែលឲ្យអ៊ុយក្រែនប្រើអាវុធធន់ធ្ងន់វាយជ្រៅចូលរុស្ស៊ីនោះត្រូវបានរុស្ស៊ីចាត់ទុកជាការផ្ទុះសង្រ្គាមផ្ទាល់ជាមួយខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង