ថៃ៖ តុលាការថៃនៅល្ងាចថ្ងៃពុធទី២០វិច្ឆិការបានសម្រេចកាត់ក្តីប្រហារជីវិតឃាតករដៃឆើតម្នាក់ដែលបានបំពុលសម្លាប់មនុស្ស ១៤ នាក់ រួមទាំងមិត្តស្និទ្ធស្នាលក្រោយពីរូបគេបានប្រមូលយកលុយជាង ៩៥លានបាត។ ការសម្រេចរបស់តុលាការនេះធ្វើឡើងក្រោយសុំណុំរឿងជនដៃដល់បានផ្ទុះកក្រើកប្រទេសថៃក្នុងឆ្នាំ ២០១៥ ដោយរូបគេបានសម្លាប់មនុស្សចំនួន១៤នាក់ប្រើប្រាស់ថ្នាំពុល សារធាតុគីមី cyanide។
តាមសេចក្តីប្រកាសរបស់តុលាការថៃឃាតករមានឈ្មោះ Sararat Rangsiwuthaporn មានអាយុ ៣៦ឆ្នាំ ដែលជាឃាតករអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃត្រូវបានកាត់ទោសប្រហារជីវិត ពីបទសម្លាប់មនុស្ស១៤នាក់រួមទាំងមិត្តស្និតស្នាលម្នាក់របស់នាងផងដែរដែលមានឈ្មោះថាSiriporn Khanwong ដោយឃាតករបានប្រើប្រាស់សារធាតុគីមី cyanide សម្លាប់រូបនាងប្លន់យកទ្រព្យសម្បត្តិ។
តាមបូលីសថៃស្ត្រីទាំងពីរបានជួបគ្នានៅក្បែរទីក្រុងបាងកកក្នុងពិធីព្រះពុទ្ធសាសនាមួយ។ បន្ទាប់មក ជនរងគ្រោះ Kanwong បានដួល និងស្លាប់ភ្លាមៗ ដោយក្រោយមក អ្នកស៊ើបអង្កេតបានរកឃើញដាននៃសារធាតុ cyanide នៅក្នុងរាងកាយរបស់ជនរងគ្រោះ។ ប៉ូលីសបន្តទៀតថាឃាតករ Sararat Rangsiwuthaporn ដែលជាឃាតករបានខ្ចីប្រាក់ពីជនរងគ្រោះដោយសារការញៀនល្បែងរបស់នាង អស់ជាង ១៣,000 ដុល្លារ មុនពេលសម្លាប់ជនរងគ្រោះ និងលួចគ្រឿងអលង្ការ និងទូរស័ព្ទដៃរបស់នាងបន្ថែម។
មិនតែប៉ុណ្ណោះ ឃាតកររូបនេះ បានល្បួងមនុស្ស ១៥ នាក់ទៀត ដោយនៅសល់ម្នាក់ដែលនៅរស់រានមានជីវិត ពីការបំពុលរបស់ឃាតករ។ Sararat Rangsiwuthaporn ប្រឈមមុខនឹងការកាត់ទោសឃាតកម្មចំនួន ១៣ ដោយតុលការសម្រេចកាត់ទោសប្រហារជីវិតរបស់នាង៕