681 ezgif.com resize
Swift cc time

«ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ ២០-២២ វិច្ឆិកា នៅសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា។ ប្រភពរូបភាព៖​ ក្រសួងអប់រំ យុវជន និងកីឡា

សៀមរាប៖ កម្មវិធី ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ ២០ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យតេជោហ៊ុនសែនអង្គរធំ ខេត្តសៀមរាប ដើម្បីផ្តល់ឲ្យសិស្សានុសិស្សអាចទទួលបានការប្រឹក្សាពីការសិក្សា និងជំនាញនៅថ្ងៃអនាគត។

កម្មវិធី ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា រៀបចំដោយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្ររបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ ២០ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យតេជោហ៊ុនសែនអង្គរធំ ខេត្តសៀមរាប។ កម្មវិធីនេះ មានការចូលរួមដោយស្ថាប័នដៃគូចំនួន ១០ស្ថាប័ន ដែលទាក់ទងនឹងការអប់រំ និងជំនាញ ដែលនឹងផ្តល់ការប្រឹក្សា អំពីការសិក្សា ជំនាញ និងអាជីព នៅថ្ងៃអនាគត ដល់សិស្សានុសិស្ស។

កម្មវិធីនេះ មិនត្រឹមតែផ្តល់ការប្រឹក្សាប៉ុណ្ណោះទេ ប៉ុន្តែបានជួយឲ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តខ្លួនឯងក្នុងការបន្តការសិក្សា និងចាប់យកអាជីពនៅថ្ងៃអនាគត៕


Khcct banner

អត្ថបទទាក់ទង