Cctimesw1140xh150cm copy

អាម៉េរិកផ្តល់ជំនួយថ្មី«គ្រាប់មីន»រាប់ម៉ឺនគ្រាប់ទៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ប្រធានាធិបតីចូបៃដិនបានយល់ព្រមលើការផ្តល់គ្រាប់មីនប្រឆាំងមនុស្សដល់អ៊ុយក្រែនជាច្រើនម៉ឺនគ្រាប់ ដែលជាជំហានដែលអាចជួយអ៊ុយក្រែនក្នុងការទប់ស្កាត់ដំណើរទៅមុខរបស់ទាហានរុស្ស៊ី។ ជំនួយថ្មីរបស់អាម៉េរិកថ្មីនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោកចូបៃដិនបានសម្រេចផ្តល់ភ្លើងខៀវឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលផលិតដោយអាម៉េរិកវាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី

ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្រសួងការពារជាតិអ៊ុយក្រែន និងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះជំនួយថ្មីរបស់អាម៉េរិកនៅឡើយនោះទេ។មន្ត្រីអាម៉េរិកបានអះអាងថាគ្រាប់មីននេះមិនមែនជារឿងថ្មីនោះទេដោយពីកន្លងមក សហរដ្ឋអាម៉េរិកបានផ្តល់គ្រាប់មីនប្រឆាំងរថក្រោះដល់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការមកម្លេះ។ ជំនួយគ្រាប់មីនប្រឆាំងមនុស្សនេះមានគោលបំណងបង្អាក់ការឈានទៅមុខនៃកងទ័ពជើងគោករុស្ស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង