ម៉ាឡេស៊ី៖ ព្រឹត្តការណ៍ ASEAN Travel Exchange នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ដើម្បីតាំងបង្ហាញពាក់ព័ន្ធនឹងវិស័យទេសចរណ៍អាស៊ាន។
កម្មវិធីតាំងពិព័រណ៍ ASEAN Travel Exchange ក្រោមប្រធានបទ “រូបរួមជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក” “UNITY IN MOTION- Shaping ASEAN's Tourism Tomorrow" នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ដែលនឹងប្រមូលផ្តុំនូវការដាក់បង្ហាញពាក់ព័ន្ធនឹងវិស័យទេសចរណ៍អាស៊ាន។
គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ នឹងមានការតាំងបង្ហាញស្តង់ពិព័រណ៍ប្រមាណ ២០០ស្តង់ ដោយមានការដាក់តាំងបង្ហាញផលិតផលទេសចរណ៍ ពីប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សេវាកម្មធ្វើដំណើរ សេវាកម្មសណ្ឋាគារ និងភាគីពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ាន ផងដែរ។ ពិព័រណ៍ទេសចរណ៍នេះ បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ដែលនឹងផ្តល់ផលវិជ្ជមានផ្នែកអាជីវកម្ម និងសេដ្ឋកិច្ចជាតិ៕