Cctimesw1140xh150cm copy

អ៊ុយក្រែនបាញ់«មីស៊ីល-ATACMS»ជាជំនួយអាម៉េរិកចូលទឹកដីរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គៀវ៖ អ៊ុយក្រែនបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក ទៅកាន់ទឹកដីរុស្ស៊ីជាលើកដំបូងចំនួន៦គ្រាប់ មួយថ្ងៃបន្ទាប់ពីអាម៉េរិកបានផ្តល់ការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់វាយចូលដែនដីនៃប្រទេសរុស្ស៊ី។ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយធ្វើឡើងគ្រប់ខួបរយៈ១ពាន់ថ្ងៃនៃការវាយប្រហាររបស់រុស្ស៊ីចូលក្នុងទឹកដីរបស់អ៊ុយក្រែន។

បើតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថាការវាយប្រហាររបស់អ៊ុយក្រែនបានកំណត់គោលដៅក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែននៅភាគខាងជើងកាលពីព្រឹកថ្ងៃអង្គារ ដោយមានមីស៊ីលចំនួន ៥ គ្រាប់ត្រូវបានបាញ់ទម្លាក់ ហើយមួយគ្រាប់បានបង្កការខូចខាតទីតាំងមួយចំនួនរបស់រុស្ស៊ី។

ជាការឆ្លើយតបក្នុងការបាញ់មីស៊ីលដែលជាជំនួយអាម៉េរិកចូលរុស្ស៊ីរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានទុកចេតនារបស់សហរដ្ឋអាម៉េរិកកំពុងតែព្យាយាមធ្វើឱ្យជម្លោះកាន់តែកើនឡើងខ្លាំង និងរហូតដល់អាចមានជម្លោះផ្ទាល់រវាងរុស្ស៊ី-អាម៉េរិក។ លោកបានព្រមានថារុស្ស៊ីនឹងធ្វើការឆ្លើយតបឲ្យសាកសមបំផុតទៅកាន់អ៊ុយក្រែនវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង