Smart saver cctime web bannertif

រដ្ឋសភាកម្ពុជានឹងបោះឆ្នោតប្តូរ«រដ្ឋមន្ត្រីក្រសួងការបរទេស»ថ្មីជំនួសលោក សុខ ចិន្តាសោភា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាកម្ពុជា នៅថ្ងៃទី ១៩ វិច្ឆិកានេះ បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សា​លើ​របៀបវរៈមួយចំនួន។ ក្នុងនោះ មានរបៀបវរៈមួយ គឺសំណើផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជំនួស លោក សុខ ចិន្តាសោភា ដែលជារដ្ឋមន្ត្រីបច្ចុប្បន្ន។សំណើររបស់រាជរដ្ឋាភិបាលពេលនេះ គឺធ្វើឡើងក្រោយពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល អាណត្តិទី៧ ដំណើរការបានជាងមួយឆ្នាំ។

បើគ្មានអ្វីប្រែប្រួលនោះទេ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និង តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ពោលគឺផ្លាស់ប្តូរដ្ឋមន្រ្តីក្រសួងការបរទេស។

រដ្ឋមន្ត្រីក្រសួងការបរទេសថ្មី គឺ លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីចាស់ដែលបច្ចុប្បន្នកាន់តំណែងជា អនុប្រធានទី១ព្រឹទ្ធសភាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា។

លោក សុខ ចិន្តាសោភា គឺជាអតីត អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ហើយលោក​​ត្រូវ​តែង​តាំង​ជា ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង ​សហប្រតិបត្តិការ​អន្តរជាតិ​ថ្មី និង​ ជា​ឧបនាយករដ្ឋមន្ត្រី​ ក្រោម​ការ​គ្រប់គ្រង​របស់សម្តេច ហ៊ុន ម៉ាណែត កាលពីខែសីហា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា សំណើររបស់រាជរដ្ឋាភិបាលពេលនេះ គឺធ្វើឡើងក្រោយពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល អាណត្តិទី៧ ដំណើរការបានជាងមួយឆ្នាំ។ជាងមួយឆ្នាំមកនេះ ក្រៅពីផ្តាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស សម្តេច ហ៊ុន ម៉ាណែត បានផ្តាស់ប្តូរក្បាលម៉ាស៊ីនក្រសួងចំនួន២ គឺក្រសួងទេសចរណ៍ និង ក្រសួងអធិការរកិច្ច៕




ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង