Cctimesw1140xh150cm copy

លោកស៊ីប្រកាសត្រៀមខ្លួនធ្វើការជាមួយលោកដូណាល់ត្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឡាម៉ា៖ ប្រមុខមេដឹកនាំចិនលោកស៊ីជិនភីងបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការបន្តធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មីលោកដូណាល់ត្រាំក្នុងការដោះស្រាយបញ្ហាប្រឈមនាៗដែលពិភពលោកកំពុងតែជួបប្រទះ។ ការប្រកាសរបស់មេដឹកនាំចិនរូបនេះធ្វើឡើងក្នុងកិច្ចពិភាក្សាក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)ប្រចាំឆ្នាំនៅប្រទេសប៉េរូ។

បើតាមលោកស៊ីជិនភីងទំនាក់ទំនងចិន-អាម៉េរិកត្រូវតែមានស្ថិរភាពហើយមានសារៈសំខាន់មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អនាគត និងជោគវាសនារបស់មនុស្សជាតិទាំងស្រុង។ លោកបន្តថាប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិកដើម្បីរក្សាទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការ និងខិតខំឱ្យមានការផ្លាស់ប្តូរស្ថិរភាពនៃទំនាក់ទំនងចិន-អាម៉េរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ និងពិភពលោកទាំងមូល។

ជាការឆ្លើយតបលោកចូ បៃដិនបានជំរុញឲ្យលោក ស៊ី រារាំងកូរ៉េខាងជើងពីការពង្រឹងការគាំទ្ររបស់ខ្លួនក្នុងការជួយរុស្ស៊ីច្បាំងប្រឆាំងជាមួយនិងអ៊ុយក្រែន លោកជឿជាក់ថាប្រទេសចិននិងដើរតួអង្គជាសំខាន់ក្នុងការស្វែងរកផ្លូវបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង