Cctimesw1140xh150cm copy

កម្ពុជាប្តេជ្ញាដោះស្រាយ«បញ្ហាការប្រែប្រួលអាកាសធាតុ»ជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាបានសិក្សាយ៉ាងលម្អិត អំពីការចូលរួមជាមួយនិងបណ្តាប្រទេស ជាសមាជិករដ្ឋភាគី UNFCCC ក៏ដូចជា អង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ចការងារដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដ៏មានសារៈសំខាន់ ក្នុងនោះ ទី១ គឺយើងរួមគ្នា ជាមួយបណ្តាប្រទេសដទៃទៀត ដែលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហាទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅនៅលើភពផែនដី កំឲ្យលើសពី១,៥អង្សារ និងទី៣ កៀរគរថវិកា ឱ្យបាន១០០ពានលានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះ មហន្តរាយដោយសារការកើនឡើងកម្តៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ ឬ COP29 នៅអាស៊ែបៃហ្សង់ នឹងជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែលចូលរួមអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាពការងារកន្លងមក ទៅលើការទប់ស្កាត់ការកើនឡើងកំដៅផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុផង ។

ការដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុមាន វិស័យចំនួន៦ គឺជាវិស័យដែលត្រូវយកចិតក្តទៅដល់ការបំពុលបរិស្ថាន ដល់ការកកើនឡើងកម្តៅ និងការប្រែប្រួលអាកាសធាតុ ដែលអង្គការសហប្រជាជាតិកំពុងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះមាន ៖ ទី១ វិស័យកសិកម្ម ទី២ វិស័យថាមពល ទី៣ វិស័យព្រៃឈើ ទី៤ វិស័យឧស្សាហកម្ម ទី៥ វិស័យគីមី ព្រមទាំង ទី៦ វិស័យសំរាម ជាដើម នេះបើតាមក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា កម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការសាយភាពឧស្ម័នផ្ទះកញ្ចក់ ឱ្យបាន៤២% នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងកំពុងធ្វើការងារលើកិច្ចការងារជាច្រើន ជាជំហានៗ ដែលមានការចូលរួមពីប្រជាជន ក៏ដូចជា សិស្សានុសិស្ស ក្នុងការជួយដាំដើមឈើ ឲ្យបាន១លានដើម ហើយនៅឆ្នាំ២០២៥ ខាងមុខនេះ និងឈានឡើងទៅប្រមាណចន្លោះ ពី២ ទៅ៣លានដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើមឈើនេះ គឺជាកត្តាសំខាន់នៅក្នុងការស្រូបយកកាបូន កាត់បន្ថយការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជាឈានឆ្ពោះទៅកាន់អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង