Cctimesw1140xh150cm copy

រុស្ស៊ីព្រមាន«សង្រ្គាមលោកលើកទី៣»បើអ៊ុយក្រែនហានប្រើមីស៊ីផលិតដោយអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ូស្គូ៖ សមាជិកសភាជាន់ខ្ពស់រុស្ស៊ីបានព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិកថាការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាម៉េរិកនឹងធ្វើឱ្យជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹង និងអាចនាំឱ្យមានសង្គ្រាមលោកលើកទីបីផ្ទុះឡើងរវាងអាម៉េរិកនិងរុស្ស៊ីផ្ទាល់។ ការព្រមានរបស់សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ីនេះធ្វើឡើងភ្លាមៗក្រោយពីរដ្ឋបាលលោកចូបៃដិនបានប្រកាសអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលដែលផលិតដោយអាម៉េរិកវាយចូលជ្រៅក្នុងរុស្ស៊ី។

លោក Vladimir Dzhabarov សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសហព័ន្ធ សភាជាន់ខ្ពស់របស់រុស្ស៊ី

បើតាមលោក Vladimir Dzhabarov សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសហព័ន្ធ សភាជាន់ខ្ពស់របស់រុស្ស៊ី អះអាងក្នុងបណ្តាញសង្គម Telegram ថាលោកខាងលិចបានសម្រេចចិត្តខុសក្នុងការឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលវាយចូលដែនដីរុស្ស៊ី ការសម្រេចចិត្តរបស់អាម៉េរិកនេះនឹងធ្វើឲ្យមានសង្រ្គាមកាន់តែធំរវាងរុស្ស៊ី និងអាម៉េរិកផ្ទាល់។ លោកបានចាត់ទុកនេះគឺជាសញ្ញាមួយនៃការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី៣។

គួរបញ្ជាក់ថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែកញ្ញាថា ប្រទេសលោកខាងលិចនឹងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយលោកខាងលិច ដែលនឹងក្លាយជាជម្លោះដ៏ធំមិនធ្លាប់មានរវាងអាម៉េរិក និងរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង