អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនបើកការវាយជ្រៅចូលទៅក្នុងប្រទេសរុស្ស៊ីដោយប្រើមីស៊ីលចម្ងាយឆ្ងាយដែលផលិតដោយសហរដ្ឋអាម៉េរិកដែលជាការសម្រេចចិត្តដ៏ធំមួយចាប់តាំងពីសង្រ្គាមអ៊ុយក្រែន-រុស្ស៊ីបានផ្ទុះ។ ការសម្រេចឲ្យអ៊ុយក្រែនប្រើមីស៊ីលផលិតដោយអាម៉េរិកនេះធ្វើឡើងប្រមាណមុនពីខែក្រោយរូបលោកត្រូវចុះចេញពីតំណែងជាប្រធានាធិបតីអាម៉េរិក។
បើតាមមន្រ្តីអាម៉េរិកចំណាត់ការរបស់លោក ចូ បៃដិន ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ក្នុងការជួយច្បាំងរុស្ស៊ីប្រឆាំងជាមួយនិងអ៊ុយក្រែន ការសម្រេចចិត្តរបស់លោកបៃដិននេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់បណ្តាញសារព័ត៌មានធំៗជាច្រើននៅទូទាំងសកលលោក។
ក្នុងការសម្រេចចិត្តនោះលោកបៃដិនបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ HIMARS ដែលជាប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តខ្ពស់របស់អាម៉េរិក ដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី។ ការសម្រេចចិត្តរបស់លោកបៃដិននេះមិនទាន់ត្រូវបានរុស្ស៊ីធ្វើការឆ្លើយតបនៅឡើយនោះទេ។
គួរបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រហែល ៥០,០០០ នាក់ រួមទាំងទាហានកូរ៉េខាងជើង ១០,០០០ នាក់ មុនបើកការវាយប្រហារក្នុងតំបន់ Kursk របស់ខ្លួនដើម្បីដណ្តើមយកទឹកដីប្រហែល ៦០០ គីឡូម៉ែត្រការ៉េពីអ៊ុយក្រែនវិញ៕