Cctimesw1140xh150cm copy

អ៊ីស្រាអែលបើកការ«វាយប្រហារថ្មី»ផ្តាច់ជីវិតអ្នកនាំពាក្យក្រុមហេសបូឡា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Mohammed Afif អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធ ហេសបូឡា

អីស្រាអែល៖ អ៊ីស្រាអែលបានសម្លាប់ប្រធានក្រុមអ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធ ហេសបូឡា របស់ប្រទេសលីបង់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារថ្មីនៅកណ្តាលទីក្រុង Beirut ក្នុងរយៈពេលជាងមួយខែដោយការវាយប្រហាររបស់អ៊ីស្រាអែលថ្មីនេះបានសម្លាប់មនុស្ស ១២ នាក់នៅហ្គាហ្សា និងជាច្រើននាក់ទៀតបានរងរបួស។

បើតាមមន្ត្រីហេសបូឡាម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានអះអាងថាលោក Mohammed Afif ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅទីក្រុង Beirut ដោយក្នុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានបណ្តាលឲ្យមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ និងមានមនុស្សប្រមាណជាង ១២នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។

ជាការឆ្លើយតបភ្លាមៗក្រោយពីអ៊ីស្រាអែលបានសម្លាប់អ្នកនាំពាក្យដ៏សំខាន់របស់ក្រុមហេសបូឡា លីបង់បានព្រមាននឹងធ្វើការឆ្លើយតបទៅអ៊ីស្រាអែលវិញយ៉ាងខ្លាំងក្លា លីបង់បានចាត់ទុកការសម្លាប់អ្នកនាំពាក្យរបស់ខ្លួនគឺមិនអាចទទួលយកបាននូវសកម្មភាពរបស់អ៊ីស្រាអែលឡើយ។

គួរបញ្ជាក់ថាមានមនុស្សជាង៣.៤០០នាក់ត្រូវបានសម្លាប់ក្នុងប្រទេសលីបង់ក្នុងការវាយប្រហារអ៊ីស្រាអែលលើលីបង់ជាងមួយឆ្នាំ ហើយជាង១,២លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។ ការវាយប្រហារតាមអាកាសរបស់ពួក ហេសបូឡា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៦ នាក់ រួមទាំងទាហាន៣១ នាក់ និងបានបង្ខំមនុស្សប្រហែល ៦០,០០០ នាក់ឱ្យភៀសខ្លួនចេញពីសហគមន៍នានានៅភាគខាងជើងតំបន់ហ្គាហ្សា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង