Cctimesw1140xh150cm copy

ដូណាល់ត្រាំតែងតាំង Elon Musk ជាអ្នកដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាលបង្កើតថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីលោកដូណាល់ត្រាំបានសម្រេចតែងតាំងសេដ្ឋីពាន់លានអាម៉េរិកគឺលោក Elon Musk និងអតីតបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Vivek Ramaswamy ជាប្រមុខដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាលដែលទើបបង្កើតឡើងថ្មីក្នុងអាណត្តិរបស់លោកដូណាល់ត្រាំ។ ការសម្រេចរបស់លោកនេះធ្វើឡើងក្រោយពីលោក Elon Musk និងលោក Vivek Ramaswamy បានដើរជាតួអង្គយ៉ាងសំខាន់ម្នាក់ក្នុងការជួយលោកដូណាល់ត្រាំឲ្យឈ្នះឆ្នោតក្នុងអាណត្តិថ្មី។

តាមការប្រកាសរបស់លោកដូណាល់ត្រាំ លោក Elon Musk និងលោក Vivek Ramaswamy នឹងដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាលថ្មីដែលបក្សលោកទើបតែបង្កើត ដោយលោកទាំងពីរនឹងធ្វើការពីរដ្ឋាភិបាលខាងក្រៅ មានតួនាទីផ្តល់ដំបូន្មាន និងការណែនាំដល់សេតវិមាន ហើយនឹងចាប់ដៃគូជាមួយការិយាល័យគ្រប់គ្រង និងខាងហិរញ្ញវុត្ថុដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធទ្រង់ទ្រាយធំ៕

(ខាងស្តាំដៃ) អតីតបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Vivek Ramaswamy


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង