អាម៉េរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកថ្មីលោក Donald Trump បានជ្រើសរើសយក Pete Hegseth ដែលជាពិធីករ Fox News និងជាអតីតយុទ្ធជនយោធា ឱ្យធ្វើជារដ្ឋលេខាមន្ត្រីក្រសួងការពារជាតិក្នុងអាណត្តិរបស់លោក។ ការសម្រេចជ្រើសរើសរបស់យកពិធីករព័ត៌មានជារដ្ឋលេខាងក្រសួងការពារជាតិអាណត្តិលោកនេះបានធ្វើឲ្យការភ្ញាក់ផ្អើលជាខ្លាំង ដែលការសម្រេចចិត្តរបស់លោកត្រាំជ្រើសយករូបលោកដោយសារតែលោកបានជួយជ្រោមជ្រែងលោកត្រាំឲ្យជាប់ឆ្នោតជាប្រធានាធិបតីថ្មី។
យោងតាមសារព័ត៌មានអាម៉េរិកបានអះអាងថាលោកដូណាល់ត្រាំបានសម្រេចចិត្តរុះរើគណៈរដ្ឋមន្រ្តីរបស់លោកបៃដិន និងធ្វើការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយបក្សឈ្នះឆ្នោតរបស់លោកវិញ ហើយក្នុងនោះលោកក៏បានសម្រេចយកពិធីករក្នុងកាសែត FOX NEWS ធ្វើជារដ្ឋលេខាក្រសួងការពារជាតិរបស់អាម៉េរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រកាសអំពីការជ្រើសយកលោក Hegseth លោក Trump បានសរសើរកំណត់ត្រាប្រយុទ្ធប្រវត្តការងាររបស់លោក Hegseth និងសៀវភៅដែលលក់ដាច់បំផុតរបស់លោក។ លោកត្រាំបានចាត់ទុករូបលោក Pete Hegseth គឺជាអ្នកចម្បាំងដ៏អស្ចារ្យដែលពលីជាច្រើនដល់ប្រជាជនអាម៉េរិក ក្រៅពីលោក Pete Hegseth គេក៏ឃើញមានមនុស្សជាច្រើនទៀតទទួលបានតំណែងក្នុងជួលរដ្ឋាភិបាលលោកត្រាំជាច្រើនរួមទាំង Elon Musk ផងដែរ៕