Cctimesw1140xh150cm copy

បុករះនៅចិនផ្តាច់ជីវិតមនុស្ស៣៥នាក់ និងបណ្តាលឲ្យរបួស៤៣នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ មានយ៉ាងហើចណាស់ពលរដ្ឋចិន៣៥នាក់បានស្លាប់បាត់បង់ជីវិត និង៤៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរក្រោយពីតៃកុងឡានវ័យ ៦២ឆ្នាំម្នាក់បានធ្វើការបើកឡានបុករះជនរងគ្រោះដែលកំពុងតែរត់ហាត់ប្រាណកាលពីល្ងាចថ្ងៃអង្គារក្នុងទីក្រុងស៊ូហៃ។ ហេតុការណ៍បុករះនេះគឺជាសោកនាដកម្មដ៏ធំមួយក្នុងប្រទេសចិននៅចុងឆ្នាំ ២០២៤។

តាមសេចក្តីប្រកាសរបស់អាជ្ញាធរចិនបុរសដែលជាជនល្មើសនោះមានឈ្មោះថា Fan បានជិះរថយន្ត SUV ចូលទៅកន្លែងមនុស្សមួយហ្វូងធំដែលកំពុងតែហាត់ប្រាណជុំវិញផ្លូវមួយនៅមជ្ឈមណ្ឌលកីឡា Zhuhai ហើយបានធ្វើការបុករះយ៉ាងកម្រោលលើអ្នកដែលកំពុងតែហាត់ប្រាណ ។ ប៉ូលីសបន្តថាបុរសនេះបានព្យាយាមរត់គេចខ្លួនបន្ទាប់ពីបានបុករះសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ។

វីដេអូដែលត្រូវបានបង្ហោះដោយបណ្តាញសង្គមចិនបានបង្ហាញមានសាកសពជនរងគ្រោះ និងអ្នករបួសជាច្រើននាក់ត្រូវដេកស្លាប់ តាមដងផ្លូវ និងមានស្បែកជើងជាច្រើនរាយប៉ាយពាសពេញផ្លូវថ្នល់។ ភ្លាមៗក្រោយពេលកើតហេតុពេលប៉ូលិសឃាត់មិនឲ្យជនល្មើសបន្តទៅមុន រូបគេក៏បានយកកាំបិតចាក់សម្លាប់ខ្លួនក៏ប៉ុន្តែត្រូវបានប៉ូលីសជួយសង្រ្គោះ និងបញ្ជូនទៅសង្រ្គោះបន្ទាន់។

តាមការស៊ើបអង្កេតបថមរបស់អាជ្ញាធរចិនបានអះអាងថាការសម្រេចចិត្តបុកមនុស្សស្លាប់ទាំងកម្រោលនេះ កើតចេញពីការមិនពេញចិត្តរបស់លោកចំពោះការចែក ទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍មិនស្មើភាពក្រោយពីរូបលោកបានលែងលះគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង