Cctimesw1140xh150cm copy

ហ្វីលីពីនរងការវាយប្រហារពីព្យុះធំៗ៤ត្រឹមមួយខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានរងការវាយប្រហារពីព្យុះស៊ីក្លូនត្រូពិចថ្មី Toraji ទី៤ដោយបានវាយប្រហារតំបន់ជាច្រើនបង្កឲ្យមានទឹកជន់លិចជាច្រើនកន្លែង ពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានជម្លៀសចេញ ហើយកំពង់ផែនានាត្រូវបានបិទ។ ទីភ្នាក់ងារអាកាសធាតុជាតិហ្វីលីពីនបានអះអាងថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតនោះទេ ដោយបច្ចុប្បន្ននេះអាជ្ញាធរកំពុងតែបន្តតាមដានការវិវត្តន៍របស់ព្យុះស៊ីក្លូនត្រូពិចទី៤នេះបន្ត។

បើតាមអាជ្ញាធរហ្វីលីពីនព្យុះកំណាចទី៤ Toraji នេះបានបោកបក់ចូលហ្វីលីពីនកាលពីថ្ងៃច័ន្ទដោយបានផ្តើមវាយប្រហារឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសហ្វីលីពីននៅជិតទីក្រុង Dilasag ចម្ងាយប្រហែល ២២០ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីម៉ានីល។

ដោយក្នុងនោះមានយ៉ាងហោចណាស់មនុស្ស ១,៤០០នាក់ត្រូវបានផ្លាស់ប្តូរពីតំបន់ឆ្នេរទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ព្យុះទី៤មានឈ្មោះថា Toraji មានខ្យល់បក់អតិបរមាក្នុងល្បឿន ១៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង បានកំពុងរំកិលទៅភាគពាយព្យយ៉ាងឆាប់រហ័ស ហើយត្រូវបានគេព្យាករណ៍ថានឹងបក់ចេញទៅកាន់សមុទ្រចិនខាងត្បូងនៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថាមុនពេលព្យុះទី៤មកដល់ហ្វីលីពីនបានរងការវាយប្រហារពីព្យុះត្រូពិចធ្ងន់ធ្ងរ Trami និងព្យុះទីហ្វុង Kong-rey រួមគ្នាបានបណ្តាលឱ្យមនុស្ស ១៥៨ នាក់បានស្លាប់ និងគ្រួសាររាប់ម៉ឺនទៀតរងគ្រោះខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនលានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង