Cctimesw1140xh150cm copy

«ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ធ្នូ នៅខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

សៀមរាប៖ ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដើម្បីពង្រីកកិច្ចសហការក្នុងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរ។

ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair​ ត្រូវបានធ្វេីឡេីងក្រោមការសហការរវាងក្រសួងទេសចរណ៍ ជាមួយស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីពង្រីកការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងការរីកចម្រើនក្នុងវិស័យទេសចរណ៍។

គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន នឹងចូលរួមដោយប្រតិបត្តិករទេសចរណ៍ចិន (អ្នកទិញចិន) ចំនួន ៥០ក្រុមហ៊ុន អ្នកលក់ចិន ចំនួន ៥០ក្រុមហ៊ុន និងអ្នកលក់កម្ពុជាចំនួន ១០០ក្រុមហ៊ុន ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា-ចិនចំនួន ៥០ស្ថាប័នផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង