អាម៉េរិក៖ មានយ៉ាងហើចណាស់មនុស្សម្នាក់ត្រូវបានសម្លាប់ និង ១៦ នាក់ផ្សេងទៀតបានរងរបួស ក្នុងការបាញ់ប្រហារដែលបានផ្ទុះឡើងនៅសាកលវិទ្យាល័យ Tuskegee ក្នុងរដ្ឋ អាឡាបាម៉ា កាលពីថ្ងៃអាទិត្យ ដែលជាការបាញ់ប្រហារលើកទី ៤ នៅចុងសប្តាហ៍នៅទូទាំងសហរដ្ឋអាម៉េរិកក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។ ការបាញ់ប្រហារក្នុងវិទ្យាល័យ Tuskegee បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ។
យោងតាមអាជ្ញាធរអាម៉េរិកបានឱ្យដឹងថា មនុស្សដែលត្រូវបានសម្លាប់មិនមែនជាសិស្សដែលសិក្សានៅសាកលវិទ្យាល័យទេ Tuskegee ហើយឪពុកម្តាយរបស់ពួកគេត្រូវបានជូនដំណឹងអំពីការសម្លាប់ដោយខ្មាន់កាំភ្លើង។ អាជ្ញាធរបានបញ្ជាក់ទៀតពុំទាន់មានការចាប់ខ្លួនត្រូវបានប្រកាសភ្លាមៗទេ។
តាមប៉ូលីសអាម៉េរិកអ្នករងរបួសរួមមានសិស្សស្រីម្នាក់ ដែលត្រូវបានបាញ់ចំពោះ និងសិស្សប្រុសម្នាក់ដែលត្រូវបានបាញ់ចំដៃ ហើយនិស្សិតមួយចំនួនទៀតបានរងរបួស ដោយបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាឡាបាម៉ា។
ជាការឆ្លើយតបការិយាល័យស៊ើបអង្កេតរដ្ឋអាឡាបាម៉ាបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតលើការបាញ់ប្រហារនេះ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ១៩ ខែតុលា មានមនុស្សម្នាក់បានស្លាប់ និង ៤ នាក់បានរងរបួសដោយសារការបាញ់ប្រហារនៅសាកលវិទ្យាល័យ Albany State ក្នុងរដ្ឋ Georgia ក្នុងចុងសប្តាហ៍ដូចគ្នា។ អាជ្ញាធរអាម៉េរិកកំពុងតែបន្តតាមដាននឹងបើកការស៊ើបអង្កេតជុំវិញនៃការបាញ់ប្រហារមួយនេះ៕