អាម៉េរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មីលោក Donald Trump បានណែនាំប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កុំឱ្យបង្កើនសង្រ្គាមនៅអ៊ុយក្រែនបន្ថែម។ ការអំពាវនាវនឹងជជែកផ្ទាល់តាមទូរស័ព្ទជាមួយលោកពូទីននេះធ្វើឡើងក្រោយពីលោកដូណាល់ត្រាំបានជាប់ឆ្នោតជាប្រធានាធិបតីមួយថ្ងៃក្រោយបញ្ចប់លទ្ធផលឆ្នោត។
ក្នុងជំនួបតាមទូរស័ព្ទលោកដូណាល់ត្រាំបានប្រាប់មេដឹកនាំរុស្ស៊ីលោកពូទីនកុំឲ្យបង្កើតសម្ពាធសង្រ្គាមនៅអ៊ុយក្រែនបន្តទៀត ហើយលោកនឹងព្យាយាមស្វែងរកផ្លូវសមរម្យមួយដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។
ក្រៅពីជួបមេដឹកនាំរុស្ស៊ីលោកបានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំពិភពលោកជាច្រើនទៀតដែលលោក Trump ធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។ លោកត្រាំក៏បានជជែកជាមួយភាគីខាងអ៊ុយក្រែនដូចគ្នាក៏ប៉ុន្តែជំនួបជាមួយអ៊ុយក្រែនមិនត្រូវបានសារព័ត៌មានអាម៉េរិកធ្វើសេចក្តីរាយការណ៍លំអិតរវាងលោកត្រាំ និងលោកហ្សេលែនស្គីឡើយ។
គួរបញ្ជាក់ថាលោក Trump បានសន្យាជាមួយអ្នកបោះឆ្នោតថា លោកនឹងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប្រសិនបើជាប់ឆ្នោតឡើងវិញ។ ឥឡូវនេះគេកំពុងតែរងចាំមើលផែនការតាមកិច្ចសន្យារបស់លោក លោកដូណាល់ ត្រាំ នឹងចូលស្បថក្លាយជាប្រធានាធិបតីអាម៉េរិកផ្លូវការនៅខែ មករា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលនឹងមានរឿងរ៉ាវជាច្រើនដែលក្នុងនាមលោកជាប្រធានាធិបតីថ្មីនឹងចូលខ្លួនដោះស្រាយដូចជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន សង្រ្គាមអ៊ីស្រាអែល ហាម៉ាស នឹងអ៊ីរ៉ង់ជាដើម៕