Cctimesw1140xh150cm copy

បៃដិនគ្រោងបញ្ជូនជំនួយ«៦ពាន់លានដុល្លារ»បន្ថែមទៅអ៊ុយក្រែនមុនចាកចេញពីសេតវិមាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំនួបរវាងលោកប្រធានាធិបតីអ៊ុយក្រែន និងលោកចូបៃដិនកាលពីពេលកន្លង

អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក ចូបៃដិន គ្រោងនឹងប្រញាប់ប្រញាល់បញ្ជូនជំនួយយោធាដែលនៅសេសសល់ចំនួន ៦ ពាន់លានដុល្លារដល់អ៊ុយក្រែន មុនពេលប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump ចូលស្បថកាន់តំណែងនៅខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ ។ ការសម្រេចចិត្តបញ្ជូនជំនួយនៅសេសសល់របស់លោកបៃដិននេះធ្វើឡើងក្រោយមានមន្ទិលសង្ស័យមួយចំនួនថាក្រោយលោកត្រាំក្លាយជាប្រធានាធិបតីផ្លូវការជំនួយសហរដ្ឋអាម៉េរិកជួយទៅអ៊ុយក្រែនអាចនិងមានការថមថយជាងពីមុន។

យោងតាមការចេញផ្សាយដោយកាសែត Politico សេតវិមានគ្រោងនឹងពន្លឿនការបញ្ជូនជំនួយសព្វាវុធទ្រង់ទ្រាយធំទៅកាន់អ៊ុយក្រែនបន្ថែមទៀតមុនលោកចូបៃដិនចាកចេញពីសេតវិមាន ដោយលោកបញ្ជូននេះដើម្បីជាការឆ្លើយតបទៅនឹងមន្ទិលសង្ស័យមួយចំនួនដែលគេជឿជាក់ថាក្រោយលោកត្រាំស្បថចូលកាន់តំណែងជំនួយសហរដ្ឋអាម៉េរិកទៅអ៊ុយក្រែននឹងមានការថយចុះជាងពីមុន ។

គួរបញ្ជាក់ថាមុនជាប់ឆ្នោតលោក Trump ធ្លាប់បានសន្យាថាលោកនឹងបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ ម៉ោង ដែលផែនការលោកនោះអាចពាក់ព័ន្ធនឹងការប្រគល់ទឹកដីអ៊ុយក្រែននិងការបង្កើតតំបន់ស្វយ័តនៅភាគខាងកើតទៅរុស្ស៊ីដើម្បីបញ្ចប់ជម្លោះ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេកំពុងតែរងចាំមើលសកម្មភាពដំបូងដែលលោកនឹងដោះស្រាយវិបត្តិរុស្ស៊ី-អ៊ុយក្រែនក្រោយលោកស្បថចូលកាន់តំណែងនាខែមករាឆ្នាំ ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង