Cctimesw1140xh150cm copy

លោក ស៊ី សង្ឃឹមថាលោក ត្រាំ នឹងនាំ«អាម៉េរិក និងចិន»ដើរលើប្រយោជន៍រួមគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖ លោក ស៊ី ជីនភីង និង លោកដូណាល់ ត្រាំ។

អាម៉េរិក៖លោក ដូណាល់ ត្រាំ នៅថ្ងៃទី ៦ វិច្ឆិកាម្សិលមិញ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី ៤៧ ដោយលោកទទួលបាន សំឡេងអង្គបោះឆ្នោតរហូតដល់ ២៧៧ សំលេងច្រើនជាងលោក លោកស្រី កាម៉ាឡា។ភ្លាមៗ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បានផ្ញើសារអបអរសាទរ និង សង្ឃឹមថា អាម៉េរិកក្រោមការដឹកនាំដោយ លោកត្រាំ នឹងស្វែងរកផ្លូវត្រឹមត្រូវសម្រាប់ប្រទេសចិន និងអាម៉េរិក ដើម្បីប្រយោជន៍គ្នា។

នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៧ វិច្ឆិកានេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ដែលគេមើលឃើញថា ជាសត្រូប្រជែងជាមួយអាម៉េរិក បានផ្ញើសារអបអរសាទរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី ៤៧ របស់អាម៉េរិកដែលទើបផ្តួលលោកស្រីហារីស ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧ ដោយទទួលបានសំឡេងអង្គបោះឆ្នោតរហូតដល់ ២៧៧។

ជាមួយសារអបអរសាទរ លោក ស៊ី បានរំលឹកពីប្រវត្តិទំនាក់ទំនងចិន និង អាម៉េរិកថា មានទំនាក់ទំនងជាមួយគ្នាជាយូរណាស់មកហើយ ហើយទំនាក់ទំនងនេះ មិនត្រឹមតែបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ។

បើតាមមេដឹកនាំមហាអំណាចចិនរូបនេះ សង្ឃឹមថា ក្រោមការដឹកនាំដោយរដ្ឋបាលរបស់លោកត្រាំ ចិន និង អាម៉េរិក នឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ពង្រឹងកិច្ចសន្ទនា និង ការប្រាស្រ័យទាក់ទងគ្នា គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

គួរបញ្ជាក់ថា ទំនាក់ទំនងចិន និង អាម៉េរិក នៅរយៈពេលប៉ុន្មានឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា ហាក់មានបញ្ហាប្រឈមខ្លាំង ជាពិសេស ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ និង ដែនសមុទ្រចិនខាងត្បូង រហូតមានក្តីបារម្ភពីការផ្ទុះសង្គ្រាមនៅតំបន់នេះ ខណៈជម្លោះនៅតំបន់ដើមបូព៌ា និង អ៊ុយក្រែន នៅតែបន្ត ប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោកទាំងមូល។អ្នកជំនាញរំពឹងថា ក្រោយលោកត្រាំ ឈ្នះឆ្នោត សង្គ្រាមលើពិភពលោកអាចនឹងធូរស្រាលជាងរដ្ឋបាលលោកបៃឌិត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង