Cctimesw1140xh150cm copy

«រថយន្តដឹកទំនិញធុនធ្ងន់»អាចធ្វើចរាចរណ៍ឡើងវិញលើផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ។ប្រភពរូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ 

កំពង់ស្ពឺ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ អនុញ្ញាតចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺឡើងវិញ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីជំនន់ទឹកភ្លៀងកន្លងមក។

យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានផ្សាយថា កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់គ.ម៤៣ (ផ្សារប្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបើកអនុញ្ញាតចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទឡើងវិញម្តងទៀតបន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រក។ ការបើកអនុញ្ញាតចរាចរណ៍នេះ នឹងដំណើរការចាប់ពី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ បានផ្អាកដំណើរការចរាចរណ៍បណ្តោះអាសន្នសម្រាប់រថយន្តធុនធ្ងន់ កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារជំនន់ទឹកភ្លៀង ដើម្បីបង្ការគ្រោះថ្នាក់ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង