Cctimesw1140xh150cm copy

CPPទទួលបានសមាជិកពីអតីតបក្សប្រឆាំង និងបក្សនយោបាយផ្សេងជាង១ម៉ឺន៤ពាន់នាក់

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៦ វិច្ឆិកានេះ បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់។ គិតមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាទទួលបានសមាជិកពីអតីតបក្សប្រឆាំង និងបក្សនយោបាយផ្សេងប្រមាណជាង១ម៉ឺន៤ពាន់នាក់។

ពិធីសំណេះសំណាល និងពិសាបាយសាមគ្គីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំកំពូលៗក្នុងជួរគណបក្សប្រជាជនកម្ពុជា មានថ្នាក់ ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំដ៏ធំ វិមាន ៧ មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍ស្វាគមន៍របស់ លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេច ហ៊ុន សែន និងជាប្រធានក្រុមការងារកសាងចលនាសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឲ្យដឹងថា ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និង ក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និង បក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។

លោក យូ សិរីវុឌ្ឍ បានបន្តទៀតថា ដោយផ្អែកលើការការពារនូវផលប្រយោជន៍ដ៏ឧត្តុងឧត្តមនៃប្រទេសជាតិ ការការពារនូវសុខសន្តិភាព ស្ថេរភាពនយោយនៅក្នុងសង្គមជាតិ ការពារនូវសេចក្តីសុខសាន្ត និងសុភមង្គលរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការរីកចម្រើនរបស់ប្រទេសជាតិជាយូរអង្វែង សម្តេចតេជោបានប្រកាសទទួលស្វាគមន៍យកបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនដែលធ្លាប់បានចូលរួមជីវភាពនយោបាយជាមួយក្រុមបក្សនយោបាយ ដែលមាននិន្នាការជ្រុលនិយមក្នុងរយៈពេលកន្លងមក ដើម្បីយកចំណេះវិជ្ជា និងមនសិការស្នេហាជាតិរបស់បងប្អូនមកបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសសំណេះសំណាលនេះផងដែរ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ អបអរសាទរ និងស្វាគមន៍ចំពោះសមាជិកថ្មី ដែលជាអតីតមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សនានាដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅពេលនេះ។

ជាថ្មីម្ដងទៀត សម្ដេច ហ៊ុន សែន ប្រធានគណបក្ស បានថ្លែងអរគុណចំពោះបងប្អូនសមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាបន្តការងារជាតិមាតុភូមិរបស់យើង ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។ បន្ទាប់មក សម្ដេចតេជោក៏បានអញ្ជើញពិសាអាហារសាមគ្គីជាមួយបងប្អូនសមាជិកសមាជិកាក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង