អាម៉េរិក៖ លោក Donald Trump កំពុងនាំមុខឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗជាច្រើនរួមមាន អាឡាបាម៉ា, អាកេនសាស់, ហ្លរីដា, ឥណ្ឌាយ៉ាណា, កេតួកគី, ម៉ាអីន, មីស៊ីស៊ីពី, មីសសួរី, ដាកូតាខាងជើង, អូក្លាហូម៉ា, រដ្ឋការរីឡូណាខាងត្បូង, តេនេស៊ី, វ៉ាជីណា និងរដ្ឋសំខាន់ៗដែលមានមនុស្សរស់នៅជាច្រើនទៀតដោយសម្លេងបច្ចុប្បន្នលោកទទួលបាន១២០សម្លេង។
ចំណែកលោកស្រី Kamala Harris កំពុងនាំមុខគេក្នុងរដ្ឋ Connecticut រដ្ឋ Illinois រដ្ឋ Kansas រដ្ឋ Maryland រដ្ឋ Massachusetts រដ្ឋ New Hampshire រដ្ឋ New Jersey រដ្ឋ Ohio ,Rhode Island រដ្ឋតិចសាស់ រដ្ឋ Vermont , Michigan និង Pennsylvania ជាមួយនឹងការបោះឆ្នោតសរុបចំនួន ៩៩ សម្លេង។
គួរបញ្ជាក់ថាដើម្បីអាចជាប់ឆ្នោតជាប្រធានាធិបតីទៀតសោត លោក ត្រាំ ឬលោកស្រី ហារីស ត្រូវតែប្រមូលឱ្យបានអង្គបោះឆ្នោត យ៉ាងហោច ២៧០រូប ដើម្បីឈ្នះក្នុងការបោះឆ្នោត លទ្ធផលប្រសិនបើមិនមានអ្វីប្រែប្រួលអាចនឹងចេញនារសៀលថ្ងៃពុធនេះ៕